គេហទំព័រផ្លូវការ

សូមអនុវត្តតាមជំហានងាយៗខាងក្រោម ដើម្បីទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ (Angkor Pass) តាមរយៈប្រព័ន្ធអនឡាញ៖
ចូលទៅកាន់គេហទំព័រ Angkor Pass
ទៅកាន់គេហទំព័រ(លក់សំបុត្រផ្លូវការ)
ជ្រើសរើសប្រភេទសំបុត្រ
ជ្រើសរើសសំបុត្រ ១ថ្ងៃ, ៣ថ្ងៃ ឬ ៧ថ្ងៃ
ជ្រើសរើសថ្ងៃចូលទស្សនា
កំណត់ថ្ងៃដែលអ្នកចង់ចូលទស្សនា
បញ្ជាក់ចំនួនសំបុត្រ និងសញ្ជាតិ
ជ្រើសរើសចំនួនសំបុត្រ និងបញ្ជាក់សញ្ជាតិរបស់អ្នក
សម្រាប់សំបុត្រ ៣ថ្ងៃ និង ៧ថ្ងៃ តម្រូវអោយថតរូបមុខ ហើយបោះពុម្ពលើសំបុត្ររបស់អ្នក
ធ្វើការបង់ប្រាក់
ជម្រើសបង់ប្រាក់មានសុវត្ថិភាព និងងាយស្រួល៖
កាតឥណទាន / ឥណពន្ធ
KHQR
ទទួលសំបុត្រអេឡិចត្រូនិក (E-Ticket)
ផ្ញើភ្លាមៗទៅកាន់អ៊ីមែលរបស់អ្នក
អាចទាញយក និងរក្សាទុកក្នុងទូរស័ព្ទរបស់អ្នក
ត្រៀមខ្លួនសម្រាប់ការចូលទស្សនា!
បង្ហាញសំបុត្រអេឡិចត្រូនិក (E-Ticket) នៅច្រកចូល (ទទួលទាំងឯកសារឌីជីថល និងច្បាប់បោះពុម្ព)
💡 ព័ត៌មានជំនួយ៖
សូមរក្សាទុកសំបុត្រនៅក្នុងទូរស័ព្ទរបស់អ្នក ដើម្បីងាយស្រួលបង្ហាញ
សូមមកដល់ឲ្យបានមុនពេល ដើម្បីជៀសវាងការរង់ចាំជួរ នៅម៉ោងមានភ្ញៀវច្រើន