ទស្សនកិច្ចគោលដៅទេសចរណ៍ក្នុងទីក្រុងទេសចរណ៍សៀមរាប និងតំបន់ប្រាសាទអង្គរវត្ត

សៀមរាប៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសបំពេញការងារក្នុងខេត្តសៀមរាប ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញឯកឧត្តម Kanat TUMYSH ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ធ្វើទស្សនកិច្ចដកស្រង់បទពិសោធពីការរៀបចំគោលដៅទេសចរណ៍នានាក្នុងខេត្តសៀមរាប ដងស្ទឹងសៀមរាបដ៏ស្រស់ត្រកាល កន្លែងលក់សំបុត្រជូនភ្ញៀវទេសចរ និងទស្សនាប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌពិភពលោក ប្រាសាទបាយ័នដែលទីតាំងថតភាពយន្តបែបទេសចរណ៍របស់ផលិតកម្ម Daubay Production នៃប្រទេសកាហ្សាក់ស្ថាន ព្រមទាំងប្រាសាទនានាដ៏ស្រស់ស្អាតដែលស្ថិតនៅជុំវិញប្រាសាទដ៏ល្បីល្បាញទាំងពីរនេះផងដែរ តាមរយៈការជិះម៉ូតូរ៉ឺម៉ក ដែលធ្វើនៅប្រទេសកម្ពុជា។