ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ អញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០២៥ នៅលើទឹកដីអង្គរក្នុងខេត្តសៀមរាប
នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានប្រារព្ធធ្វើនៅក្រោមបរិយាសនៃសុខសន្តិភាព ដែលប្រមូលផ្តុំយុវជន និងសាធារណជនគ្រប់មជ្ឈដ្ឋានរួមគ្នាអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថែរក្សា អភិវឌ្ឍវប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិ លើឆាកអន្តរជាតិ ក៏ដូចជាផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាពីភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនារបស់កម្ពុជា។ ទន្ទឹមនឹងការរៀបចំសង្រ្កាន្តនៅលើទឹកដីអង្គរ, សង្រ្កាន្តនៅគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេសបាន និងកំពុងរៀបចំដូចគ្នា ដែលបានឆ្លុះបញ្ចាំង ពីសុខដុមរមនា ក្នុងចំណោមប្រជាជនទូទាំងប្រទេស ក្នុងស្មារតីគ្រួសារខ្មែរតែមួយ។