រាជវាំង និង អណ្តូងប្រេង
ព្រះរាជវាំង និងអណ្តូងប្រេង ត្រូវបានសាងសង់ឡើងក្នុងអំឡុងត្រីមាសទី២ នៃសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤។ បរិវេណព្រះរាជវាំង ដែលមានទំហំប្រហែល ២៤០ ម៉ែត្រ (កើត-លិច) គុណនឹង ១៨៨ ម៉ែត្រ (ជើង-ត្បូង) មានទីតាំងស្ថិតនៅចម្ងាយប្រមាណ ២០០ ម៉ែត្រ ខាងទិសពាយព្យនៃបារាយណ៍រហាល និង ៥០០ ម៉ែត្រ ខាងត្បូងប្រាសាទធំ។ នៅក្នុងកំពែងថ្មបាយក្រៀមនៃព្រះរាជវាំង ត្រង់ជ្រុងឦសាន មានស្រះទឹកបុរាណរាងចតុកោណកែងមួយដែលអ្នកស្រុកហៅថា អណ្តូងប្រេង។ ខឿនថ្មភក់នៃស្រះនេះមានទំហំ ៥៦ ម៉ែត្រ (កើត-លិច) និង ២៨ ម៉ែត្រ (ជើង-ត្បូង)។ នេះប្រហែលជាស្រះទឹកសម្រាប់ព្រះមហាក្សត្រប្រើប្រាស់ ដូចដែលយើងធ្លាប់ឃើញនៅក្នុងបរិវេណព្រះរាជវាំងដទៃទៀតក្នុងតំបន់អង្គរ។
សកម្មភាព
ម៉ោងបើក
7:00 AM — 6:30 PM
