Temple Image

ប្រាសាទនាងខ្មៅ

វាមានន័យថា "នាងខ្មៅ" ដែលឈ្មោះនេះហៅតាមពណ៌ខៀវក្រម៉ៅនៃថ្មបាយក្រៀម ដែលបណ្តាលមកពីដំណើរការអុកស៊ីតកម្ម។ កសាងឡើងចន្លោះឆ្នាំ ៩២១-៩២៨ នៃគ្រិស្តសករាជ (គ.ស), ច្រកទ្វារសំខាន់នៅទិសខាងលិចមានផ្តែរមួយដែលមានរូបចម្លាក់ព្រះព្រហ្មគង់លើផ្កាឈូក។ យើងអាចមើលឃើញព្រះភក្ត្រ (មុខ) ចំនួនបីរបស់ព្រះព្រហ្ម។ នៅលើធ្នឹមនៃទ្វារបញ្ឆោត មានរូបចម្លាក់ស្រទាប់ផ្កាឈូកយ៉ាងរាក់ៗ និងមានការសាកល្បងឆ្លាក់ជារូបប្រាសាទតូចៗនៅតាមជ្រុងផងដែរ។ បល្ល័ង្កដែលមានទម្រយោនី (បំពង់បង្ហូរទឹក) នៅតែមានវត្តមាននៅក្នុងតួប៉ម ប៉ុន្តែព្រះសិវលិង្គត្រូវបានគេលួចបាត់ទៅហើយ។

សកម្មភាព

ម៉ោងបើក

7:00 AM — 6:30 PM